(ភ្នំពេញ)៖ តាមរយៈ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកឡើងថា សន្តិភាព និងការរីកចម្រើនសព្វថ្ងៃនេះ គឺបានផ្តល់អោយពលរដ្ឋយើងមានជីវភាព និងជីវិតរស់នៅកាន់ តែល្អប្រសើរ។ អន្តរជាតិបានកោតសរសើរចំពោះ សន្ទុះនៃការរីកលូតលាស់របស់កម្ពុជា ដែលបានធ្វើឲ្យប្រទេសយើងងើបស្មើមុខមាត់ខ្ពស់ជាមួយប្រទេសដទៃឡើងវិញ។ គ្រប់អ្វីៗទាំងអស់គឺត្រូវចាប់ ផ្តើមពីសន្តិភាពមុនគេ ដែលត្រូវបានចំណាយធនធាន និងពលីជីវិតយុទ្ឋជន និងពលរដ្ឋច្រើនណាស់ ដែលយើងចងចាំជានិច្ច។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំប្រទេស បានអះអាងថា ទោះក្នុងតម្លៃណាក៏ដោយ គឺយើងត្រូវតែថែរក្សាការពារ សន្តិភាពឲ្យបាន! ជាមួយនោះដែរ សម្តេចបានសម្តែងការអរគុណប្រជាពលរដ្ឋ និងក្មួយៗយុវជន យុវតី ដែលចូលរួម ថែរក្សាការពារសន្តិភាព។ សូមជនរួមជាតិ និងក្មួយៗយុវជនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍ និងធ្វើដំណើរបាន សុខសុវត្ថិភាពគ្រប់ៗគ្នា៕