Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធន់ធំ​បុកគ្នា​លើផ្លូវ​ជាតិលេខ៥ នៅក្នុង​ខេត្តកំពង់ឆ្នាំង

25-02-2017 08:13

(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មនុស្ស៥នាក់រងរបួសធ្ងន់និងស្រាល ដោយសាររថយន្តធន់ធំ២គ្រឿង បុកគ្នានៅតាម
បណ្តោយផ្លូវជាតិលេខ៥ ធ្វើដំណើរពីខេត្តកំពង់ឆ្នាំងមករាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១៖៥០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ជិតជញ្ជីងថ្លឹងរថយន្តអន្លង់វែក។

ក្រោយកើតហេតុអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២ត្រូវបាន​សមត្ថកិច្ចស្ទួចយក​ទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់រថយន្តទាំង២ចូលខ្លួនមកដោះស្រាយ៕