Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសត្រួតពិនិត្យអ្នកបើកបរ​ស្រវឹងស្រាយប់​ថ្ងៃទី២៣ ខែកុម្ភៈ៖ អ្នកស្រវឹងល្មើស​ច្បាប់ចំនួន​១៨នាក់ ឃាត់ខ្លួន៣នាក់ !

24-02-2017 17:50

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលអនុវត្ត ច្បាប់ចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ដល់ ៣រំលងអាធ្រាត៖

* អ្នកបើកបរមានជាតិស្រវឹង១៨នាក់ ស្រវឹងដល់កម្រិតផាកពិន័យ
* ធ្វើការអប់រំ១២នាក់ មានអ្នកបើកបររថយន្ត៤នាក់ និងម៉ូតូ៨នាក់
* ពិន័យ៣នាក់ មានអ្នកបើកបរម៉ូតូ៣នាក់
* ឃាត់ខ្លួន ៣នាក់

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមកុំសេពគ្រឿងស្រវឹង ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕