(កំពត)៖ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ សុខៗស្រាប់តែចងក ធ្វើអត្តឃាតដោយគ្មានអ្នកណា ម្នាក់ដឹងពីមូលហេតុច្បាស់លាស់ ខណៈមកពីដឹកគោចូលផ្ទះវិញ នៅម៉ោង០៦៖៣០នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចដើមព្រីង នៅខាងជើងឈៀងខាងកើតផ្ទះ ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលជំបាញព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហេង ដារ៉ា ឋានៈអនុសេនីយ៍ទោ ជាមន្ដី្រប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកណ្ដោលនៃស្រុកទឹកឈូ មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុ។
មន្ត្រីនគរបាលដដែលបានបន្តទៀតថា ជនរងគ្រោះ មុនកើតហេតុ គាត់ដើរទៅដឹកគោមកផ្ទះវិញ ស្រាប់តែមកដល់ចំណុចហេតុការណ៍ខាងលើ ជនរងគ្រោះ បានយកខ្សែគោនោះមកចងកភ្ជាប់ទៅនឹង ដើមព្រីងចំណុចកើតហេតុ ចៃដន្យប្រជាពលរដ្ឋអ្នកនៅជិតខាងឃើញ ក៏មកជួយតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
តាមការបញ្ជាក់ពីកម្លាំងនគរបាលជំនាញ ដែលចុះមកធ្វើកោសល្យវិច្ច័យ សន្និដ្ឋានថា ជនរងគ្រោះចងក ធ្វើអត្តឃាត មូលហេតុមានជម្ងឺប្រចាំកាយទេ។ ផ្ទុយពីអបិយជំនឿបុរាណ ដែលថាសង្ស័យអាចមានកំរោលចូល៕