(ភ្នំពេញ)៖ ក្រុមហ៊ុនសូណាត្រា ខាលីងដែលទទួលបានការអនុញ្ញាតគ្រប់គ្រង ចំណតរថយន្ដសាធារណៈពី សាលារាជធានីភ្នំពេញ ចំនូន៤ទីតាំង កាលពីឆ្នាំ២០១៦មក ដោយដំឡើងបានចំនួន៣ទីតាំងរួមមកហើយ កាលពីកន្លងទៅនោះ ដោយក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុនកំពុងតំឡើងទីតាំងទី៤ ដែលស្ថិតនៅចំណតសួនខាងកើតឌ្រឹមលែន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែមានសោភ័ណ្ឌភាព និងជួយកាត់បន្ថយការកកស្ទះចរាចរ និងលើកកម្ពស់ សណ្តាប់ធ្នាប់ចំណតរថយន្ត ឲ្យបានល្អប្រសើរថែមទៀត។
សម្រាប់ទីតាំងទី៤នេះ មានទីធ្លាធំទូលាយ ដែលអាចទទួលបានចំណតរថយន្ដ ចំនួន៦៨គ្រឿង, ចំណតម៉ូតូចំនួន៥៩គ្រឿង និងចំណតរថយន្ដក្រុង០៤ គ្រឿងផងដែរ ដែលនឹងមានភាពងាយស្រួល ដោយមានសុវត្ថិភាព និងរក្សាបាននូវសណ្ដាប់សាធារណៈដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ យើងកាន់តែប្រសើរមួយកម្រិតទៀតក្នុងការកកស្ទះចរាចរ ដែលតែងតែជួបប្រទះកន្លងមក រួមទាំង បានប្រមូលចំណូលជូនរដ្ឋបន្ថែមទៀត។
កាន់តែប្រសើរជាងនោះទៅទៀត គឺក្រុមហ៊ុន បានបំពាក់ម៉ាស៊ីនទំនើប ស្វ័យប្រវត្ដិចុងក្រោយរបស់ជប៉ុន ដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ដខ្ពស់បន្ថែមទៀត ដែលអាចរក្សាយានយន្ដរបស់ខ្លួន យ៉ាងមានសុវត្ថិភាពខ្ពស់ ចំណាយថវិកាតិច ហើយអាចដាក់បាន២៤លើ២៤ថែមទៀតផង ។
គួររម្លឹកថា ក្រុមហ៊ុន សូណាត្រា ខាលីង ទទួលបានការអនុញ្ញាតគ្រប់គ្រងចំណតសាធារណៈ (រថយន្តនិងម៉ូតូ) ពីសាលារាជធានីភ្នំពេញ កាលថ្ងៃទី០៧ពីខែកក្កដា ឆ្នាំ២០១៦ ដែលមានចំនួន៤ទីតាំងរូមមាន៖
ទីតាំងទី១៖ តំបន់មុខវត្ដបទុមវតី រួមមានចំណតសួនរូបហង្ស និងចំណតផ្លូវស៊ូស្រ៊ុន
ទីតាំងទី២៖ តំបន់ផ្សារចាស់ រួមមានចំណតសួនប្រជាធិបតេយ្យ និងចំណតផ្សាររាត្រី
ទីតាំងទី៣៖ តំបន់វត្ដភ្នំ រួមមានចំណតខាងត្បូង និងខាងលិចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនកុមារវត្ដភ្នំ ចំណតខាងត្បូង និងខាងលិចក្រុបប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ទីតាំងទី៤៖ ចំណតសួនខាងកើតឌ្រីមលែន៕