(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា នឹងធ្វើការរុះរើបណ្តាញខ្សែកាប្លិ៍គ្រប់ប្រភេទ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ចាប់បាត់ដំបង ដល់ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីពង្រីកកំណាត់ផ្លូវជាតិ។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវ ដល់ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត និងបុគ្គលពាក់ព័ន្ធ ដែលមានបណ្តាញខ្សែកាប្លិ៍ គ្រប់ប្រភេទទាំងកប់ក្រោមដី និងព្យួរលើបង្គោល នៅក្នុងទីតាំងការដ្ឋានត្រូវសាងសង់ផ្លូវ ត្រូវរួសរាន់រុះរើ ឬរំកិលបណ្តាញខ្សែកាប្លិ៍របស់ខ្លួនចេញផងដែរ៕