(តាកែវ)៖ សិស្សសាលាបឋមសិក្សា «សាប៊ូ សាគរ» ស្ថិតនៅឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ចំនួន៦៨នាក់ មានស្ថានភាពក្អួត ចង្អោរ ទន់ដៃទន់ជើង និងមានអាការៈមិនស្រួល (ពុល) បន្ទាប់ពីពួកគេបានហូបគុយទាវឆា នៅក្នុងសាលារៀននាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក ស៊ីវ សាខន ប្រធានមន្ទីរអប់រំ ខេត្តតាកែវ បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ។ នៅពេលនេះមន្រ្តីជំនាញ បាននឹងកំពុងធ្វើតេស្តទៅលើសំណាកគុយទាវឆាទាំងនោះ ដើម្បីរកមូលហេតុពិត ដែលនាំឲ្យកើតមានករណីពុលដូចខាងលើ៕