(ភ្នំពេញ)៖ ក្រុមហ៊ុន Campura Triangulum Corporation បានរួមគ្នាជាមួយក្រុមហ៊ុន Microsoft Corporation ដែលជាក្រុមហ៊ុន បង្កើត Software មានភាពល្បីល្បាញ ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ បានរៀបចំសិក្ខាសិលាមូយស្តីអំពី «Microsoft Office 365 And How It Works For You» ដើម្បីផ្ដល់ជូនអតិថិជនឲ្យបានយល់ដឹងកាន់តែច្បាស់ នូវការប្រើប្រាស់ Microsoft Office ឲ្យកាន់តែប្រសើរទ្បើង។
ថ្លែងក្នុងសិក្ខាសិលានាពេលព្រឹកកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន វ័នម៉រ លោកស្រី ស៊ឹម ស្រីទូច ដែលជាប្រធានផ្នែកលក់ នៃក្រុមហ៊ុន Campura បាន ថ្លែងអំណរគុណទៅដល់ អតិថិជនដែលកំពុងចូលរួមសិក្ខាសាលា ដែលតែងតែគាំទ្រ និងផ្ដល់ទំនុកចិត្តនូវរាល់សេវាកម្ម របស់ក្រុមហ៊ុន Campura នាពេលកន្លងមក។
លោកស្រី បានលើកឡើងបន្ថែមទៀតថា ក្រុមហ៊ុន Campura និង ក្រុមហ៊ុន Microsoft នឹងព្យាយាមអោយអស់ពីលទ្ធភាពសម្រាប់ បម្រើជូននូវសេវាកម្ម ហើយយើងនិងជំរុញការអភិវឌ្ឍន៍ លើផ្នែក ពត៏មានវិទ្យាក្នុងប្រទេសកម្ពុជា អោយមានការជឿនលឿន ក្នុងពេលអនាគត។
ចំណែក លោកស្រី Lorida-Sereipheap Léon ដែលជា Managing Director (Microsoft Cambodia MDP) តំណាងឲ្យក្រុមហ៊ុន Microsoft នៅកម្ពុជា បានធ្វើបទបង្ហាញ ជូនអតិថិជនឲ្យស្គាល់កាន់តែច្បាស់ អំពីផលិតផលចុងក្រោយរបស់ Microsoft គឺ Microsoft Office 365 ដែលជាផលិតផលថ្មីមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចប្រើ Microsoft Word, Excel, Power Point, Email…គ្រប់ទីកន្លែង (Cloud Service)។
លោកស្រីបានបន្តថា Microsoft Office 365 បានរចនាឡើងជាមួយនិងតំលៃសមរម្យ ស្របទៅតាមគំរោងប្រើប្រាស់ របស់អតិថិជនហើយ ក៏ផ្ដល់ទំនុកចិត្តខ្ពស់ក្នុងការរក្សារសុវត្ថិភាព គ្រប់គ្រងមុខជំនួញ របស់ម្ចាស់សហគ្រាសនានា។
ទន្ទឹមនឹងនោះ លោក ថោង វណ្ណៈ ដែលជា Deputy Head of Pre-Sales និង លោក ស៊ុន គ្រឹះស្នា ដែលជា Deputy Head of Enterprise Professional Services តំណាងឲ្យក្រុមហ៊ុន Campura ក៏បានផ្តល់ជូន ការអនុវត្តជាក់ស្តែងនូវរបៀបប្រើប្រាស់ ឲ្យកាន់តែមានប្រសិទ្ធិភាពជាមួយនឹង អត្ថប្រយោជន៍ឲ្យទៅដល់អតិថិជន ឲ្យឃើញពីរូបរាង និងស្គាល់កាន់តែច្បាស់ អំពីផលិតផល Microsoft Office ។
ជាចុងក្រោយ លោកទាំងពីរបញ្ជាក់ថាផលិតផល Microsoft Office បានជួយសំរួលការងារដល់អ្នកគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជានាយកគ្រប់គ្រង អាចផ្ដោតលើការពង្រឹង ផ្នែកពាណិជ្ជកម្ម និង ភាពរីកចំរើនរបស់អង្គភាព ហើយនេះជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យានេះឲ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតផងដែរ៕