(ភ្នំពេញ)៖ សន្និបាតប្រចាំឆ្នាំ២០១៧ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
សន្និបាតនេះទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំក្រុមការងារ, ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង ចូលរួម។ ក្រៅពីនោះ ក៏នឹងមានការចូលរួមពីឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។
យោងតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា សន្និបាតនេះ នឹងពិនិត្យសកម្មភាព និងកំណត់ទិសដៅឆ្នាំ២០១៧ ក្រៅពីនោះ ក៏មានបទបង្ហាញរបស់បណ្តាក្រសួង ស្ថាប័ននានាជាដើម។ ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងថ្លែងសន្ទរកថាបិទសន្និបាត ដែលនឹងជាមគ្គទេសក៍វិស័យការទូតរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៧ និងបណ្តាឆ្នាំតទៅមុខទៀត៕
ខាងក្រោមនេះជាសេក្តីប្រកាសរបស់ក្រសួងការបរទេស៖