(ភ្នំពេញ)៖ លោកអេង ខេង ដែលមានជំងឺមហារីកមាត់បានចេញដំណើរទៅប្រទេសព្យាបាលនៅប្រទេសអូស្រ្តាលីហើយ កាលពីល្ងាចថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០១៧ ក្រោយពីទទួលបានការចូលរួមឧបត្ថម្ភ ២៥,០០០ដុល្លារពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា។
ការធ្វើដំណើរទៅព្យាបាលនៅប្រទេសអូស្រ្តាលីនេះក៏មានការអមដំណើរ ដោយគ្រូពេទ្យជំនាញពីរនាក់ និងប្អូនថ្លៃស្រីរបស់លោកដែលនឹងជួយមើលថែរក្សាលោក នៅប្រទេសអូស្រ្តាលី ពេលលោកសម្រាកក្រោយពីការវះកាត់ផងដែរ។
លោកបណ្ឌិតអ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីតបានថ្លែងថា «ក្រុមហ៊ុនជូនពរឲ្យការវះកាត់មាត់ របស់លោក អេង ខេង ទទួលបានជោគជ័យ និងធ្វើដំណើរត្រលប់មកកម្ពុជាវិញប្រកបដោយសុវត្ថិភាព»៕