(ភ្នំពេញ)៖ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធិបតីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ទស្សនកិច្ចនេះ មានគោលបំណងរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតថែមទៀត។
ខាងក្រោមនេះជាលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីឡាវ ដែលប្រកាសដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៖