(ភ្នំពេញ)៖ គណ:ប្រតិភូយុវជនកម្ពុជា ជួបជាមួយអគ្គលេខាធិការបក្ស ខេត្ត ស៊ីឈាន់ លោក កែ ប៊ុនខៀង បានដឹកនាំគណ:ប្រតិភូយុវជនកម្ពុជា ជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយអគ្គលេខាធិការបក្ស ខេត្ត Sichuan នៅក្នងទីក្រុង Chengdu ដើម្បីបង្ហាញពីការប្ដេជ្ញារួមគ្នា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ លោកប្រធានគណ:ប្រតិភូបានធ្វើការកោតសរសើរ និងវាយតំលៃ ខ្ពស់ចំពោះ ការរីកចំរើនលើគ្រប់វិស័យ របស់ខេត្ត Sichuan ពិសេស ទីក្រុង Chengdu ដែលទទួលបានចំណត់ថ្នាក់លេខ៣ បន្ទាប់ពីទីក្រុង ប៉េកាំង និង សៀងហៃ។
ឱកាសនោះភាគីទាំងពីរបានផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក អំពីសភាពការណ៍ថ្មីៗនៃប្រទេសទាំងពីរ ជាពិសេសអំពីសភាព ការណ៍ថ្មីៗ នៃស្ថានភាពយុវជនបក្សរបស់ប្រទេសទាំងពីរកម្ពុជា-ចិន។
ភាគីទាំងពីរបានប្ដេជ្ញាចិត្តបន្តគាំទ្រ និងរឹតបន្តឹងចំណងទាក់ទងមិត្តភាព រវាងយុវជនបក្សនៃប្រទេសទាំងពីរ និងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យបានកាន់តែរឹងមាំ និងស្ថិតស្ថិរជារៀងរហូត៕