(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពេលចុះសួរសុខទុក្ខមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ បានឧបត្ថម្ភទាំងស្រុង ចំពោះដំណើទសន្សកិច្ចរបស់គ្រូឧទ្ទេស និងគរុសិស្សនៃខេត្តព្រៃវែង ទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ចប់ហើយ។
ដំណើកំសាន្តរយៈពេល៣ថ្ងៃនេះ ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បន្ទាប់ពីបញ្ចប់ដំណើទស្សនកិច្ចដ៏សប្បាយរីករាយនេះ គ្រូឧទ្ទេស និងគរុសិស្សនៃខេត្តព្រៃវែងជិត៥០០នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបាននិយាយថា «អរគុណសម្តេច ដែលធ្វើឲ្យពួកយើង បានស្គាល់ទឹកដីអង្គរវត្ត ក្នុងខេត្តសៀមរាប»។
លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃមជ្ឍមណ្ឌលគរុកោសល្យភូមិភាគ សាលាគរុកោសល្សខេត្ត សាលាអនុវិទ្យាល័យអនុវត្ត សាលាបឋមសិក្សាអនុវត្ត សរុបចំនួន៤៨៥នាក់ ក្នុងនោះគ្រូចំនួន១៤៥នាក់ ស្រី៨៣នាក់ គរុសិស្សចំនួន៣៣០នាក់ ស្រី១៨៧នាក់ នៃខេត្តព្រៃវែងទាំងអស់ ពិតជាមានសេក្តីសោមនស្សសប្បាយរីករាយក្រៃលែង ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ពួកគេ ដែលបានទទួលយ៉ាងកក់ក្ដៅពី លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា តំណាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំទទួលទានអាហារ ការស្នាក់នៅ និងដំណើរកំសាន្ត ដើម្បីទស្សនាតាមបណ្តាប្រាសាទបុរាណនានា ក្នុងខេត្តសៀមរាប៕