(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បាននាំមកជូននូវម៉ាស៊ីនត្រជាក់ស៊េរី ៨ Pole Digital Inverter ដំបូងបំផុតលើពិភពលោក ដែលប្រកបទៅដោយភាពច្នៃប្រឌិតថ្មីសម្រាប់ធ្វើឲ្យបន្ទប់កាន់តែត្រជាក់ល្អ។
ក្រុមហ៊ុន បានបើកសម្ពោធ នូវម៉ាស៊ីនត្រជាក់ថ្មីស៊េរី ៨Pole Digital Inverter បានធ្វើមានអ្នកចូលរួមប្រមាណ២០០នាក់ រួមទាំងអ្នកកាសែត អ្នកចែកចាយធំ និងអ្នកចែកចាយបន្ត ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ នាពេលល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ នៅឯសណ្ឋាគារ Raffle ក្នុងការដាក់បង្ហាញម៉ាស៊ីនត្រជាក់ជំនាន់ថ្មីរបស់សាមសុង ស៊េរី ៨ Pole Digital Inverter ។ ម៉ាស៊ីនត្រជាក់ស៊េរី ៨ Pole Digital Inverter នេះគឺជាបច្ចេកវិទ្យាថ្មីដែលធ្វើឲ្យខ្យល់កាន់តែត្រជាក់ ហើយថែមទាំងជួយសន្សំសំចៃភ្លើង និងបន្សុទ្ធខ្យល់ផងដែរ។
លោក Seungho Choi នាយកគ្រប់គ្រងនៃក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជា បានថ្លែងថា «ខ្ញុំពិតជាមានមោទនភាព និងរំភើបមែនទែន ក្នុងការបង្ហាញនូវម៉ាស៊ីនត្រជាក់ ដ៏ថ្មីស្រទ្បាង ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត របស់ពួកយើងក្នុងឆ្នាំ២០១៧ ហើយម៉ាស៊ីនត្រជាក់ស៊េរី ៨Pole Digital Inverter ដំបូងបំផុតលើពិភពលោកនេះ មិនត្រឹមតែជួយកម្ចាត់មេរោគ ដើម្បីធ្វើឲ្យខ្យល់បរិសុទ្ធនោះទេ ថែមទាំងធ្វើឲ្យបន្ទប់របស់អ្នកត្រជាក់លឿន និងសន្សំសំចៃភ្លើងផងដែរ»។
លោក Choi ក៏បានបន្តថា «ជាមួយនឹងភាពច្នៃប្រឌិត នៃម៉ាស៊ីនត្រជាក់ស៊េរី៨ Pole Digital Inverter ខ្ញុំសង្ឃឹមយ៉ាងមោះមុតថាកំណែចុងក្រោយបំផុត នៃម៉ាស៊ីនត្រជាក់សាមសុងនេះ នឹងរក្សាជំហររបស់ក្រុមហ៊ុនសាមសុង ឲ្យនៅតែឈានមុខគេក្នុងទីផ្សារកម្ពុជា ហើយយើងជឿជាក់ថា ការផ្តល់ជូនរបស់យើង នឹងជួយបំពេញតម្រូវការ និងការរស់នៅរបស់ប្រជាជនកម្ពុជា»។
បច្ចេកវិទ្យានៃម៉ាស៊ីនត្រជាក់ ៨Pole Digital Inverter ត្រូវបានរចនាដើម្បីកាត់បន្ថយសម្លេងរំខាន ធ្វើឲ្យបរិស្ថានមានភាពស្ងប់ស្ងាត់ល្អ ខណៈពេលដែលម៉ាស៊ីនកំពុងដំណើរការ។
ស្របពេលដែលព្រឹត្តិការណ៍នៅថ្ងៃទី២៣ ខែកុម្ភៈ ធ្វើជូនសម្រាប់អ្នកកាសែត និងអ្នកចែកចាយធំៗ នឹងមានកម្មវិធីមួយទៀតនៅថ្ងៃទី០៤ ខែមីនា ដែលប្រព្រឹត្តធ្វើទ្បើងនៅឯ ហាងទំនើបសាមសុង KLDis (ស្ថិតនៅក្នុងអាគារលេខ ៣០៦ ផ្លូវ៩៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច) ដែលនឹងបង្ហាញម៉ាស៊ីនត្រជាក់សាមសុងស៊េរី 8 Pole Digital Inverter ទាំងអស់។
អំទ្បុងពេលនៃកម្មវិធី អតិថិជននឹងរីករាយជាមួយការបន្ថែមជូនពិសេសៗដូចជា ការបញ្ចុះតម្លៃ ការដំឡើង និងឧបករណ៍ដោយឥតគិតថ្លៃ ការលេងល្បែងប្រកួតដើម្បីឈ្នះរង្វាន់ភ្លាមៗ និងការផ្តល់ជូនមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារម៉ាស៊ីនត្រជាក់ នៅក្នុងប្រទេសកម្ពុជា (កញ្ចប់នៃការថែមជូនមានតម្លៃ 80 ដុល្លារ ក្នុងមួយឯកតានៃម៉ាស៊ីនត្រជាក់)។
Samsung Electronics co., Ltd ជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែប្រសើរឡើងនូវពិភពទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។
ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global៕