(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៧ — ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថែ្ងទី២៣ ដល់ថៃ្ងទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៩ យប់។
ការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger សេរីថ្មី ក្នុងគោលបំណងដើម្បីផ្តល់ ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford មិនត្រឹមតែប៉ុណ្ណោះអតិថិជននឹងមានឱកាសទទួលបាននូវកម្មវិធីផ្តល់ជូនពិសេសៗ ជាច្រើនទៀតដែលបានផ្តល់ជូន ក្នុងឱកាសនៃការតាំងបង្ហាញរថយន្តនេះផងដែរ។
សូមអញ្ជើញមកទស្សនា និងទទួលយកបទពិសោធន៍អំពីរថយន្ត Ford នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Daylight Plaza ជាន់ផ្ទាល់ដី។
សំរាប់ពត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975 ៕