(ភ្នំពេញ)៖ តើលោកអ្នកធ្លាប់បានធើ្វដំណើរតាម យន្តហោះដែររឺទេពេលថ្មីៗនេះ? យន្តហោះឥឡូវគឺភាគច្រើនពេញចង្អៀត ការតម្រង់ជួរឆែកសុវត្ថិភាព ក៏កាន់តែវែង តែអ្វីដែលជាបញ្ហា ដែលលោកអ្នកមិនអាចមើលរំលង នៅពេលដែលលោកអ្នកធើ្វដំណើរតាមយន្តហោះនោះ គឺភាពស្មុគស្មាញរបស់វ៉ាលី ដែលវាអាចកើតឡើងគ្រប់ពេល ដែលវ៉ាលីរបស់លោកអ្នកត្រូវវិលមកតាមកន្លែងដាក់វ៉ាលី ប៉ុន្តែវាដូចគ្នានឹងវ៉ាលីដទៃទៀតដែរអ្នកត្រូវចំណាយពេល១៥នាទី ក្នុងការត្រួតពិនិត្យមើលថាវាជាវ៉ាលីរបស់អ្នក។
វាពិតជាការរំខានមួយ ហើយធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺមានអ្នកច្រឡំ វ៉ាលីរបស់អ្នកដែល គាត់គិតថាជាវ៉ាលីរបស់គាត់ ដើមី្បកាត់បន្ថយបញ្ហាបែបនេះ គឺអ្នកគួរតែមានវ៉ាលីមួយប្រភេទ ដែលប្លែកខុសពីគេ ដែលអាចជួយលោកអ្នកកាត់បន្ថយការចំណាយពេលវេលាឥតប្រយោជន៍ នៅប្រលានយន្តហោះ ហើយក៏អាចជួយការពារមិនឲ្យមាន ការភាន់ច្រឡំនៅពេលឆែកសន្តិសុខ ឬពេល Check In ។
វារឹតតែអាចជួយអ្នកឲ្យឆាប់មើល ឃើញវ៉ាលី របស់អ្នក ក៏ដូចជាអាច ជៀសវៀងពីចោរ ដែលចង់លួចវាផងដែរ ដូចនេះ ដើមី្បថែរក្សាវ៉ាលីរបស់លោកអ្នកឲ្យមានសុវត្ថិភាព យើងខ្ញុំសូមធើ្វការណែនំានៅវិធីសាស្រ្ត ៤យ៉ាង ដែលអាចធ្វើឲ្យ វ៉ាលីរបស់លោកអ្នកខុសប្លែងពីអ្នកដ៏ទៃ៖
១៖ រូបភាពសំគាល់ៈ បិទរូបភាពស្ទិកគ័រនៅលើវ៉ាលីរបស់អ្នកដែលបង្ហាញថា អ្នកធ្លាប់បានទៅប្រទេសណាខ្លះ រឺក៏ប្រទេសដែលលោកអ្នកគ្រោងនឹងទៅ ឬមួយក៏លោកអ្នក អាចបិទនូវស្ទិកគ័រដែcមានម៉ាក ឬតុក្កតាដែលអ្នកចូលចិត្ត។
* គ្រប់ហាង Rimowa នៅគ្រប់ប្រទេសទូទាំងពិភពលោកនិង ផ្តល់ជូននូវស្ទីកគ័រ Rimowa តំណាងឲ្យប្រទេសនោះដល់អ្នកដោយ ឥតគិតថ្លៃសម្រាប់វ៉ាលីរបស់អ្នក។
២៖ ការគូររូបភាពនៅលើវ៉ាលីរបស់លោកអ្នកៈ លោកអ្នកអាចប្រើប្រាស់ថ្នំា ដើមី្បគូរឬម្ស៉ៅមួយប្រភេទ ដើមី្បគូររូបភាព ឬក៏សសេរពាក្យ ដើមី្បសំគាល់វ៉ាលីរបស់លោកអ្នក។
៣៖ ស្លាកសំគាល់វ៉ាលៈ ស្លាកសំគាល់វ៉ាលី គឺជាវត្ថុមួយដ៏សំខាន់នៅពេលដែលលោកអ្នកធ្វើដំណើរ ហើយនៅពេលដែលលោកអ្នកធើ្វដំណើររយៈពេលខ្លីជិតៗ ឬធ្វើដំណើរជាលក្ខណៈអន្តរជាតិ ស្លាកសំគាល់វ៉ាលីបានផ្តល់ភាពងាយស្រួលក្នុងការ សំគាល់វ៉ាលីលោកអ្នកយ៉ាងងាយស្រួល។
៤៖ ទំហំខុសគ្នាពីវ៉ាលីធម្មតាៈ វ៉ាលីម៉ាក Rimowa មានទំហំខុសប្លែកពីវ៉ាលីដទៃ ទៀតដូចច្នេះហើយ លោកអ្នកនឹងមានភាពងាយស្រួល ក្នុងការសំគាល់វ៉ាលីរបស់លោកអ្នកពេលចាំយកវានៅកន្លែងវ៉ាលីមកដល់។
ដើម្បីបង្កើតភាពងាយស្រួលនេះ លោកអ្នកអាចរកជាវបានតាមសាខាដូចខាងក្រោម៖
-សាខាទី១៖ ទីតំាងនៅ អាគារ វឌ្ឍនៈ និងសាខាទី២៖នៅ ផ្សារទំនើប អង្គរ ហេ្វសសិនផ្លាសា ។
ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទ៖ 023 901 889 ៕