(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្ងៃប្រារព្វទិវាជាតិយល់ដឹងពីមីន លើកទី១៨ ដែលក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ផ្ញើសាលរលិខិតជនជនរួមជាតិ ដោយបានអំពាវនាវ ឲ្យបងប្អូនជនរួមជាតិ ដែលរស់នៅក្នុងតំបន់ រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមឥណ្ឌូចិន និងជម្លោះផ្ទៃក្នុង កម្ពុជា អស់រយៈពេលបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិត ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបសគ្គសម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង។
សម្តេចតេជោលើកឡើងទៀតថា គិតមកដល់ឆ្នាំ ២០១៧ សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាលក្ខណៈមនុស្សធម៌នៅកម្ពុជា មានរយៈពេល២៥ឆ្នាំមកហើយ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ ប្រតិបត្តិការសកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល រួមនឹងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ក្រោមការសម្របសម្រួល របស់អាជ្ញាធរមីន បានប្រឹងប្រែងរួមសម្រេចរំដោះដីមានមីនបានជាង ១៥០០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា៕
សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖