(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានច្រានចោលនូវការចោទប្រកាន់ថា អាហារនៅក្នុងពន្ធនាគារ ត្រូវបានដាក់លក់នៅក្នុងតម្លៃមួយថ្លៃបំផុត។
ប្រតិកម្មរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង អតីតយុវជនអំពាវនាវធ្វើបដិវត្តពណ៌ គង់ រ៉ៃយ៉ា ដែលទើបនឹងចេញពីពន្ធនាគារបានចោទប្រកាន់ នាថ្មីៗនេះថា តម្លៃគ្រឿងទេស និងអាហារនៅក្នុងពន្ធនាគារព្រៃស មានតម្លៃថ្លៃខុសធម្មតា។
លោក នុត សវនា បានអះអាងថា នៅក្នុងពន្ធនាគារ អាហារគ្រប់ប្រភេទត្រូវបានបិទតម្លៃយ៉ាងច្បាស់លាស់ ហើយតម្លៃនោះ មិនមានអ្វីខុសគ្នានឹងតម្លៃលក់ នៅលើទីផ្សារនោះទេ៕
ខាងក្រោមនេះ ជាតារាងតម្លៃអាហារដែលបង្ហាញដោយមន្រ្តីពន្ធនាគារ៖