(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ ចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅកោះបូរ៉ាខាយ សាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ ។
កិច្ចប្រជុំនោះ ភាគីទាំងអស់ ពិភាក្សាលើបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និង២៩ ជាពិសេសដំណើរការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងធ្វើការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិ ជាដើម។
ខាងក្រោមនេះ ជាសេចក្តីប្រកាសផ្លូវការ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៖