(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ប៉ុន្មានថ្ងៃនេះ ទឹកទន្លេបាសាក់ បានប្រែទៅជាខ្មៅខុសប្រក្រតី ដោយសារតែ បញ្ហាស្ទះប្រព័ន្ធលូមេ ដែលបង្ហូរទឹកកខ្វក់ទៅកាន់បណ្តាញលូនៅបឹងត្របែក។
យ៉ាងណាក៏ដោយ ក្រសួងអះអាងថា បញ្ហានេះ កំពុងត្រូវបាន អង្គភាពជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការក្នុងការធ្វើសកម្មភាពស្តាបណ្តាញលូ ដែលកកសន្ទះទាំងនេះហើយ ដែលកិច្ចការនេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រមាណ៣០ថ្ងៃ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន៖