(ភ្នំពេញ)៖ The Oyster Bar គឺជាហាងមួយដំបូងគេបង្អស់ នៅទីក្រុងភ្នំពេញ ដែលបាននាំចូល អយស្ទ័រ មកពីប្រទេសបារាំង ថៃ និង វៀតណាម មាន៦ប្រភេទ ៦រសជាតិផ្សេងគ្នា ជាអយស្ទ័រមាន រសជាតិឆ្ងាញ់ មានគុណភាព និងការចញ្ចឹមតាមបែប ស្ដង់ដាអន្តរជាតិ។
ពិធីបើកសម្ពោធ និងការភ្លក្សរសជាតិលើកដំបូងនេះ ត្រូវបានប្រារព្ធឡើង នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅហាង The Oyster Bar ស្ថិតនៅអាស័យដ្ឋានផ្ទះលេខ៣៤០ ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រៅពី អយស្ទ័រ «The Oyster Bar» ក៏មាននាំចូលនូវស្រាល្បីៗ ដែលមានគុណភាពខ្ពស់ ដែលជួយបន្ថែមរសជាតិអាហារពេលល្ងាច របស់លោកអ្នកឲ្យកាន់តែរោមេនទិក ផងដែរ។
កាន់តែពិសេសជាងនេះ ទៅទៀត នៅថ្ងៃបើកសម្ពោធភ្លក្សរសជាតិនេះ The Oyster Bar បានសហការជាមួយភោជនីយដ្ឋាន CARNETRIBE ដែលមានឈ្មោះល្បីល្បាញ នៅប្រទេសជប៉ុន បង្កើតជាព្រិត្តិការណ៍ ពិសេសមួយគឺ «ភ្លក់រសជាតិអាហារបែបជប៉ុន ជាលើកតំបូង នៅទីក្រុងភ្នំពេញ» ដែលមានវត្តមានចុងភៅ កំពូលលំដាប់ថ្នាក់លេខ ៥ ប្រចាំទីក្រុងតូក្យូ គឺលោក Hikaru ចូលរួមផងដែរ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានប្រព្រឹត្តទៅនៅ «The Oyster Bar» ផ្ទាល់តែម្តង ក្នុងនោះលោកអ្នកអាចចូលរួម បានដោយសេរី ដោយការកក់សំបុត្រ ទុកជាមុន ដោយសេវាកម្ម បែងចែកជាពីរជម្រើស។ ទី១គឺការកក់សំបុត្រ ដែលមានតម្លៃ៨០ដុល្លារ ដោយតម្លៃនេះមិនបូកបញ្ចូលភេសជ្ជៈ ឬស្រាឡើយ និងជម្រើសទីពីរ គឺកញ្ចប់សេវាកម្ម ដែលមានតម្លៃ១២០ដុល្លារ ដែលក្នុងនោះលោកអ្នកនឹងទទួលបាន ការបន្ថែមនូវភេសជ្ជៈ និងស្រា៕