Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាឧទ្ធរណ៍​បដិសេធ លើ​សំណើ​នៅក្រៅឃុំ របស់​មន្រ្តី​អាដហុក និងគ.ជ.ប (Video inside)

23-02-2017 12:18

(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេច​បដិសេធលើសំណើសុំនៅក្រៅឃុំរបស់ មន្រ្តីអាហុកនិង គ.ជ.ប ទាំង៥រូបហើយ។ នេះបើតាមការអះអាងរបស់ លោក​ គា​ សុផល មេធាវីការពារក្តីឱ្យជនជាប់ចោទ។

មន្ត្រីអាដហុក និងគ.ជ.ប ទាំង៥រូបនោះ រួមមានលោក នី សុខា, លោក យី សុខសាន្ត, លោក វង់ ណៃដា និង លោកស្រី លឹម មុនី រួមទាំងអគ្គលេខាធិការរងគជប លោក នី ចរិយា។ មន្រ្តីគ.ជ.ប ទាំងនេះ ត្រូវបានតុលាការចោទប្រកាន់បទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដោយបង្គាប់ឱ្យអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ កុំឲ្យនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទជាមួយ លោក កឹម សុខា។

មន្ត្រីអាដហុក និងគ.ជ.ប ទាំង៥នាក់ ត្រូវបាន លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត៕