(បន្ទាយមានជ័យ)៖ កម្មករខ្មែរអូសរទេះដឹកត្រីប្រមាណ១០០នាក់ បានផ្ទុះការតវ៉ាយ៉ាងខ្លាំង រហូតចាក់ត្រីចោល និងយកត្រីទាំងនោះ ចៀននៅលើស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយសារតែពួកខឹងមន្រ្តី និងសមត្ថកិច្ចថៃ សម្រេចតម្លើងថ្ងៃពន្ធខ្លាំងពេក។
តាមកម្មករអូសរទេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ពីមុនត្រីមួយរទេះ២០០គីឡូក្រាម សមត្ថកិច្ចថៃយកពន្ធចន្លោះពី៣០០ ទៅ៤០០បាត តែនៅពេលនេះ ស្រាប់តែយកពន្ធរហូតដល់១៥០០បាតទៅវិញ ជាហេតុនាំពួកគេផ្ទុះការតវ៉ាតែម្តង។
នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងចេញជួយអន្តរាគមន៍ ដើម្បីកុំឲ្យមានការកកស្ទះ ដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលឆ្លងកាត់ទីនោះ៕