Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ៖ រាជរដ្ឋាភិបាល និងព្រះបរមរាជវាំង បានសម្រេចយកខេត្តព្រៃវែង ជាទីប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅឆ្នាំ២០១៧ (Video inside)

23-02-2017 11:31

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល និងព្រះបរមរាជវាំង បានឯកភាពគ្នា រើសយកខេត្តព្រៃវែង ជាទីប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្រាប់ឆ្នាំ២០១៧។ នេះបើតាមការបង្ហោះឲ្យដឹង នៅលើ Facebook ផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅមុននេះបន្តិច។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំមុន ប្រារព្ធឡើង នៅទីលានជល់ដំរី មុខប្រាសាទអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦៕