(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បើកសវនាការកាត់ទោសលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ សវនាការនេះដឹកនាំដោយលោក ឡុង កេសភីរម្យ ជាចៅក្រមជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ ។
ចន្លោះពេលតុលាការកំពុងសវនាការរឿងនេះ អ្នកគាំទ្រមួយចំនួនបានប្រមូលផ្ដុំមុខតុលាការ ដើម្បីទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី ។
លោកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣៕