(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទធំៗចំនួន២ Cell Card និង Metfone បានផ្លាស់ប្តូរសម្លេង Call Tune របស់ខ្លួនហើយនៅពេលនេះ។ ដោយនៅពេលហៅទូរស័ព្ទ ចេញនឹងបន្លឺសម្លេងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជនមិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមអរគុណ»

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ បន្តអំពាវនាវដោយទទូចនិងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា មីក្រូហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ប្រាក់កម្ចីរបស់ប្រជាពលរដ្ឋ មិនមែនជារបស់រដ្ឋនោះទេ។ ដោយឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងស្នើក្រុមហ៊ុនទូរស័ព្ទផ្លាស់ប្តូរសម្លេង Call Tune របស់ខ្លួននៅពេលហៅទូរស័ព្ទ។ ការប្រកាសបែបនេះរបស់សម្តេចធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕

សូមស្តាប់សម្លេង Call Tune.