គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប្រកាសថាខ្លួនជា «គ្រឹះស្ថានឯកជនសុទ្ធសាធ» និងកំពុងតែផ្លាស់ប្ដូរនិមិត្ដសញ្ញា បច្ចុប្បន្ន ចៀសវាងការភ័ន្ដច្រឡំដល់អតិថិជន
22-02-2017 17:37
(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសថាខ្លួនជា «គ្រឹះស្ថានឯកជនសុទ្ធសាធ និងមិនមែនជាគ្រឹះស្ថានរបស់រដ្ឋទេ» និងដើម្បីចៀសវាងការភ័ន្តច្រឡំរបស់អតិថិជន និងសាធារណជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ កំពុងដំណើរការផ្លាស់ប្តូរនិមិត្តសញ្ញា(Logo) បច្ចុប្បន្នរបស់ខ្លួនពីបណ្ដាអគារការិយាល័យ និងឯកសារផ្សព្វផ្សាយនានា និងធ្វើការជំនួសដោយនិមិត្តសញ្ញាថ្មី ដែលយើងគ្រឹះស្ថាននឹងបង្ហាញជូនក្នុងពេលឆាប់ៗនេះ។
ការប្រកាសរបស់ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅថ្ងៃនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំ ឲ្យមីក្រូហិរញ្ញវត្ថុប្រាសាក់ ពិចារណាផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួន ដែលរំលេចដោយអក្សរ «រ» ផងដែរ ព្រោះអាចឲ្យប្រជាពលរដ្ឋច្រឡំថា ជារបស់រដ្ឋ។
អាស្រ័យដូចនេះ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាទទួលជ្រាបជាព័ត៌មាន៕