(ភ្នំពេញ)៖ នៅមុននេះបន្តិចនារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានចេញ សេចក្តីថ្លែងការណ៍ឆ្លើយជុំវិញ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ស្តីពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយរបស់កម្ពុជា ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ដោយបានឃើញប្រតិកម្មមិនសមហេតុផល របស់សហរដ្ឋអាមេរិក ចំពោះការ ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសកម្ពុជា បានលើកឡើងប្រតិកម្មចំនួន៧ចំណុចដូចខាងក្រោម៖