(ភ្នំពេញ)៖ បុរសអ្នករកស៊ីគក់ជេដីម្នាក់ ពេលចេញមកពីកម្មវិធីជប់លៀងទំនងជាស្រវឹង បានបើករថយន្តល្បឿនដូចហោះ ដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ ជាង១០ត្រឡប់ខ្ទាត ចំងាយជិត១០០ម៉ែត បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ តែសំណាងល្អ មនុស្សត្រូវរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីពេទ្យលោកសង្ឃ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោលផ្លូវទំនប់កប់ស្រូវ ក្នុងភូមិដើមពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងឈ្មោះ ពិន ពឿន អាយុ៣៣ឆ្នាំ មុខរបរគប់ជេដី រស់ក្បែរភ្នំប្រសិទ្ធិ ភូមិដើមច័ន្ទ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បើករថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-2683 ធ្វើដំណើរពីត្បូងទៅជើង។
នៅពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ចេញពីកម្មវិធីជប់លៀង នៅក្រុងភ្នំពេញ ដោយបើកក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុដល់ផ្លូវកោង បួងចង្កូតមិនទាន់ជ្រុលធ្លាក់ផ្លូវក្រឡាប់ ជាង១០ត្រឡប់ ខ្ទាតចំងាយជិត១០០ម៉ែត្រខ្ទេច រថយន្តតែសំណាងល្អ មនុស្សមិនគ្រោះថ្នាក់ដល់អាយុជិវិត។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយក ទៅសង្គ្រោះមន្ទីពេទ្យលោកសង្ឃ ចំណែករថយន្តសមត្ថកិច្ចទំនាក់ទំនងទៅកាន់សាច់ញ្ញាតិ មកស្ទូចយកទៅជួសជុលខ្លួនឯង៕