Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ៖ ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌកើតឡើងជិត៣ពាន់លើក បណ្ដាលឲ្យមនុស្សស្លាប់២៤៤នាក់ បាត់រថយន្ត​២៨គ្រឿង ម៉ូតូ៤១៦គ្រឿង នៅទូទាំងប្រទេស

22-02-2017 16:14

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងឆ្នាំ២០១៦ នៅទូទាំងប្រទេសកម្ពុជា មានបទ​ល្មើសព្រហ្មទណ្ឌកើតឡើង ជិត៣ពាន់លើក ជាហេតុបណ្ដាលឲ្យមនុស្សចំនួន២៤៤នាក់ បានស្លាប់ និងរងរបួស៧៨៣នាក់ ក្នុងនោះម៉ូតូចំនួន៤១៦គ្រឿង និងរថយន្តចំនួន២៨គ្រឿង ត្រូវបានបាត់ជាបបន្តបន្ទាប់។

តាមរបាយការណ៍ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌកើតឡើង ២,៧៨៥លើក ក្នុងនោះបទឧក្រិដ្ឋ ៧១៦លើក និងបទមជ្ឃឹម ២,០៦៩លើក»។

របាយការណ៍ដដែលបានបន្ដថា ការកើតមានបទល្មើសព្រហ្មទណ្ឌទាំង ២,៧៨៥លើកនោះ បានបណ្ដាលឲ្យមនុស្សចំនួន ២៤៤នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួស៧៨៣នាក់។ ជាមួយគ្នានោះ សម្ភារប្រើប្រាស់មាន ម៉ូតូចំនួន៤១៦គ្រឿង រថយន្តចំនួន២៨គ្រឿង មាសប្រាក់មួយចំនួន ត្រូវបានបាត់បង់ជាបន្តបន្ទាប់។

ក្រសួងមហាផ្ទៃបានអះអាងថា បើទោះបីជា ករណីបទល្មើសខ្លះមានលក្ខណៈកាចសាហាវ ដោយសារឥទ្ធិពលនៃការប្រើប្រាស់​គ្រឿងញៀន និងឥទ្ធិពលអាក្រក់មួយចំនួនទៀត ក៏ពិតមែន ប៉ុន្តែកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបើកប្រតិបត្តិការចេញ​បង្ក្រាប​មេក្លោង និងខ្សែបណ្ដាញឧក្រិដ្ឋជន បានទាន់ពេលវេលា៕