(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករ មីក្រូហិរញ្ញវត្ថុទាំងអស់ ប្តូរនិមិត្តសញ្ញា (Logo) ដែលមានលក្ខណៈស្រដៀងគ្នា នឹងនិមិត្តសញ្ញារបស់ស្ថាប័នរដ្ឋ ដូចជា រូប «៛» «រូបសឹង្ហ» «ហង្ស» ជាដើមត្រូវផ្លាស់ប្តូរជាបន្ទាន់ ដើម្បីកុំឲ្យមានការភាន់ច្រឡំថា គ្រឹះស្ថានទាំងនោះ ជាគ្រឹះស្ថានរបស់រដ្ឋ។
សូមជម្រាបថា នៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម ក៏បានចេញសេចក្ដីជូនដំណឹង ដោយដាក់កំហិត ដល់ម្ចាស់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹស្ថាន មីក្រូហរិញ្ញវត្ថុឯកជនទាំងអស់ ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្ម (Logo) របស់ខ្លួនមានលក្ខណៈស្រដៀង ធ្វើឲ្យភ័ន្តច្រឡំ ទៅនឹងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការកែតម្រូវឲ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧៕