ក្រសួងពាណិជ្ជកម្ម ដាក់កំហិតឲ្យគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុទាំងអស់ ដែលមាននិមិត្តសញ្ញាស្រដៀងក្រសួងសេដ្ឋកិច្ច ឬធនាគារជាតិ ត្រូវប្តូរឲ្យបានមុនថ្ងៃទី១០ ខែមីនា ខាងមុខនេះ
22-02-2017 15:58
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានចេញសេចក្ដីជូនដំណឹង ដោយដាក់កំហិតដល់ម្ចាស់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុឯកជនទាំងអស់ ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្ម (Logo) របស់ខ្លួនមានលក្ខណៈស្រដៀង ធ្វើឲ្យភ័ន្តច្រឡំ ទៅនឹងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការកែតម្រូវឲ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧៕
សូមអានសេក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖