(ភ្នំពេញ)៖ ប្រតិភូក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ក្រោមដឹកនាំផ្ទាល់ពី លោកស្រី អាន ផល្លា តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា ក្រោយទទួលបានការណែនាំពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចាប់ពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំមន្ត្រី ក្រុមការងារបណ្ដាញសមាគមនារី ចុះមកសំណេះសំណាល និងសួរសុខទុក្ខ ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន បណ្ដាញសមាគមនារីភូមិ។
នៅក្នុងឱកាសនោះ ប្រតិភូក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ក៏បានចុះសួរសុខទុក្ខ មន្ត្រីថ្នាក់ក្រោម ក្រោយបំពេញភារកិច្ច ត្រូវធ្លាក់ខ្លួនឈឺចំនួន៣គ្រួសារ និងពលរដ្ឋរងគ្រោះ១គ្រួសារទៀត ដោយបានពាំនាំទាំងថវិកា ក៏ដូចជាសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីមកជួយឧបត្ថម្ភជូនពួកគាត់ផងដែរ ដែលជាទឹកចិត្តសប្បុរសធម៌ ក្នុងការចែករំលែកជួយសម្រាលការ ខ្វះខាតបានមួយផ្នែក។
មន្ត្រីសាលាខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះដែរ លោកស្រី អាន ផល្លា បាននិយាយថា ក្រោយពីទទួលបានការណែនាំពីលោក ជា ពិសី កាលពីថ្ងៃទី១៩ ត្រូវបានបោះឆ្នោះជ្រើសរើសក្បាលម៉ាស៊ីន បណ្ដាញនារីភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ លោកស្រីក៏បានពាំនាំនូវថវិកា ដើម្បីចូលរួមឧបត្ថម្ភចំនួន៦សែនរៀល និងឧបត្ថម្ភបន្ថែម២សែន៤ម៉ឺនរៀលទៀត ចំពោះការសាងសង់ស្នាក់ការភូមិ និងជាងសំណង់នៅទីនោះផងដែរ។
បន្ថែមពីនេះលោកស្រី អាន ផល្លា បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខភរិយាលោក សឹម សឹកគ្រីយ៉ា ជាសមាជិកក្រុមប្រឹក្សាខណ្ឌ និងជាប្រធានមន្ទីរបក្សខណ្ឌឫស្សីកែវ ដែលកំពុងមានជម្ងឺ សម្រាកព្យាបាលនៅផ្ទះ ព្រមទាំងជួយឧបត្ថម្ភនូវថវិកាចំនួន២សែនរៀលទៀត ដើម្បីជួយចែករំលែកការខ្វះខាតក្នុងគ្រាអាសន្ន។
មន្ត្រីសាលាខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា លុះមកដល់ថ្ងៃទី២០ លោកស្រី អាន ផល្លា នៅតែបន្តដឹកនាំមន្ត្រីការិយា ល័យច្រកចេញ-ចូលតែមួយ តំណាងលោក ជា ពិសី បានបន្តចុះមកសំណេះសំណាល សួរសុខទុក្ខ មន្ត្រីថ្នាក់ក្រោម លោក តាក់ អ៊ួក មេភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បាននិងកំពុងមានជម្ងឺឡើងសម្ពាធឈាម ដោយសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងលោកស្រី ម៉ម ឃុន អាយុ៧៥ឆ្នាំ ត្រូវជាម្ដាយបង្កើត លោក យិន អូន ប្រជាការពារសាលាខណ្ឌប្ញស្សីកែវ «ហៅS៤» បាននិងកំពុងមានជម្ងឺ «គីស» នៅបំពង់ក ដោយទទួលការវះកាត់សម្រាកព្យាបាល នៅគ្លីនិករតនៈវិសាល ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦។
ក្នុងនោះលោកស្រី បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមនិងថវិកាជូនចំនួន៤សែន៦ម៉ឺនរៀល រួមជាមួយចាស់ជរា១គ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅក្បែរគ្នាថែមទៀតផង។
មកដល់ថ្ងៃទី២១ បន្ទាប់ពីលោកស្រី អាន ផល្លា ទទួលបានដំណឹងពីបញ្ហាជីវភាពរស់នៅខ្វះខាត របស់លោកតា កែវ សុខា មានវ័យ៦៥ឆ្នាំ រស់នៅជាមួយចៅកំព្រាចំនួន៦នាក់ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដែល
ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ៊្វេសប៊ុក និងក្រោយទទួលបានការដឹកនាំពីលោក ជា ពិសី លោកស្រី ក៏បានបន្តដឹកនាំមន្ត្រីអនុ សាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដោយពាំនាំនូវថវិកាចំនួន២សែន៦ម៉ឺនរៀលទៀត និងគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភាររួមមាន៖ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ ម៊ី១ កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីត១ (ក្នុងនោះមាន ម៊ុង១ ភួយ១ អាវយឺត១ និងកន្ទេល១) ដែលជាអំណោ យរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំនួន។
លុះមកដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបើកវគ្គត្រៀមផែនការគ្រោះមហន្តរាយ ជាមួយអង្គការទស្សនពិភពលោករួចមក លោក ប្រាជ្ញ សីហា ក្នុងនាមសមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ បានឆ្លៀតពេលចុះមកសួរសុខទុក្ខ ភរិយាលោក សឹម ស៊ឹកគ្រីយ៉ា ប្រធានមន្ទីរបក្សខណ្ឌ ដែលមានជម្ងឺស ម្រាកព្យាបាលនៅផ្ទះ ដើម្បីចូលរួមឧបត្ថម្ភជាថវិកាចំនួន៤ សែនរៀលផងដែរ ដើម្បីជួយចែករំលែកការខ្វះខាត ដែលកើតឡើងជាយថាហេតុ៕