(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារគណនេយ្យភាពរាជធានី-ខេត្ត នៃក្រសួងមហាផ្ទៃ ប្រមូលបានបណ្ដឹងសរុបចំនួន៣៣៦ករណី ក្នុងនោះបណ្ដឹងត្រូវបានដោះស្រាយចប់មាន១២៨ករណី និងកំពុងដោះស្រាយ៩៦ករណី។ នេះបើតាមរបាយការណ៍បូកសរុបការងារ របស់ក្រសួងមហាផ្ទៃ។

របាយការណ៍បូកសរុបការងារ បានបន្តថា «គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារគណនេយ្យ ភាពរាជធានី-ខេត្ត នៃក្រសួងមហាផ្ទៃ ប្រមូលបានបណ្ដឹងសរុបចំនួន៣៣៦ករណី»។

ដោយឡែក នៅឆ្នាំ២០១៦ ការិយាល័យប្រជាពលរដ្ឋ ទាំង៤០គោលដៅ របស់ក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងនិងព័ត៌មាន ផ្សេងៗសរុប ៣,៦៥១ករណី ក្នុងនោះបណ្ដឹងទាក់ទងនឹងរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ មាន១០៤ករណី (សម្រចបាន៨៨ករណី) និង ៣,៥៤៧ករណីទៀត ជាសំណូមពរ ការសរសើរ ការទិតៀន ការសាកសួរព័ត៌មាន និងជាបណ្ដឹងក្រៅសមត្ថកិច្ច ហើយការិយាល័យ ប្រជាពលរដ្ឋ បានធ្វើការឆ្លើយតប និងចាត់ចែងបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ដោះស្រាយរួចរាល់៕