Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ៖ ឆ្នាំ២០១៦ ថវិកាដែលបានពីផ្នែក​សន្តិសុខសាធារណៈ មានជាង៤សែន​លានរៀល ប្រមូលចូល​ថវិកាជាតិ

22-02-2017 14:22

(ភ្នំពេញ)៖ របាយការណ៍បូកសរុបការងាររបស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ ផ្នែកសន្តិសុខសាធារណៈ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ប្រមូលចំណូលបង់ចូលថវិកាជាតិបាន ជាង៤សែនលានរៀល។

តាមរបាយកាណ៍ដែលបានបង្ហាញ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០១៧ បានបន្តថា ផ្នែកសន្តិសុខសាធារណៈ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានចំណាយឥណទានថវិកា ប្រចាំឆ្នាំ២០១៦ អនុវត្តបាន «១,១០២,៣៩៣,៤៦២,៤៣៣រៀល» ស្នើនឹង ៩៩.៨៣ភាគរយ នៃឥណទានសរុបប្រចាំឆ្នាំ «១,១០៤,៤៦១,៧០០,០០០រៀល»។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ ផ្នែកសន្តិសុខសាធារណៈ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានប្រមូលចំណូលបង់ចូលថវិកាជាតិចំនួន «៤២៣,២៦៥,២៦០,៦៩១រៀល» ស្មើនឹង ៨៩.៧២ភាគរយ នៃផែនការឆ្នាំចំនួន ៤៧១,៧៨៦,០០០,០០០រៀល»៕