(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន៣៦,១០០ដុល្លារ (បីម៉ឺនប្រាំមួយពាន់មួយរយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាតចំនួន១៩បន្ថែមទៀត សម្រាប់ជំហានទី ២ ប្រចាំឆ្នាំ២០១៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣២០គ្រួសារ ស្មើនឹងមនុស្ស១,១៤៣នាក់ រស់នៅឃុំកន្ទួត និងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាប់ព្រំដែនថៃនិងឡាវ)។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ខេត្តព្រះវិហារ បានទទួលអណ្តូងទឹកស្អាតពីកាកបាទក្រហមកម្ពុជា សរុបចំនួន ១៥៥អណ្តូង។ ដោយឡែកនៅដើមឆ្នាំ២០១៧នេះ ខេត្តព្រះវិហារ បានទទួលអណ្តូងចំនួន១៩ម្ដងរួចមកហើយ៕