(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យអនុលោមភាព ឃ្លាំងផ្ទុកទំនិញមួយ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្នុងភូមិសាស្ត្រ​សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជាមួយគ្នានេះ​ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។

សម្រាប់យុទ្ធនាការចុះត្រួតពិនិត្យអនុលោមភាពទំនិញ​ មន្រ្តីគយ និងរដ្ឋាករនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត៕