(ថៃ)៖ ជនបង្គោលមកពី ក្រុង-ស្រុក-ឃុំ-សង្កាត់ របស់ខេត្តព្រះសីហនុ ចំនួនជាង១៥០នាក់ ដឹកនាំដោយអភិបាល ខេត្តព្រះសីហនុលោក យន្ត មីន និងលោកស្រី បានទៅបំពេញទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃ នៅប្រទេសថៃ នាចុងសប្តាហ៍កន្លងទៅនេះ។។

នេះជាលើកទី១ ដែលជនបង្គោលថ្នាក់មូលដ្ឋាន មានឱកាសដ៍វិសេសវិសាល និងមានមោទនភាពបំផុត​ចំពោះការយក​ចិត្តទុក​ដាក់របស់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាត​ឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូជនបង្គោល ក្រុង-ស្រុក ទៅបំពេញទស្សនកិច្ច​សិក្សានៅក្រៅប្រទេស។

ជាលទ្ធផល ដែលជនបង្គោលមូលដ្ឋានស្រុកព្រៃនប់បានស្វែងយល់ និងទទួលបានគឺ៖  
១-ទស្សនកិច្ចនៅទីក្រុងប៉ាតាយ៉ា ខេត្តច័ន្ទបុរី មានកត្តាចំបង៤ ដែលធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍន៍ល្អ៖
   -សេដ្ឋកិច្ច
   -សង្គម និងសុខភាព
    -បរិស្ថាន និងធនធានធម្មជាតិ
   -វប្បធម៌

ចំណុចពិសេស៖  
   -គម្រោងផែនការរបស់ក្រុងរយៈពេល៣ឆ្នាំ បើធ្វើមិនអស់ គឺលើកទៅ៤ឆ្នាំ
   -ផ្ទៃដីរបស់ក្រុងមួយផ្នែក ត្រូវបានចែកដាច់ឲ្យទៅក្រុមហ៊ុន វិនិយោគគ្រប់គ្រងដោយខ្លួនឯង
  -រដ្ឋាភិបាលលើកគម្រោងយុទ្ធសាស្ត្រ គឺអាស្រ័យទៅតាមសក្តានុពលនៃតំបន់នីមួយៗមាន  

២-ទស្សនកិច្ចចំការធូរ៉េននៅស្រុកថាំម៉ៃ ខេត្តច័ន្ទបុរី ដែលជាប់ចំណាត់ថ្នាក់លំដាប់ប្រទេស  
ហើយអ្វីដែលយើងខ្ញុំទទួលបានលើបទពិសោធន៍ និងបច្ចេកទេសខ្លះៗ ផ្នែកកសិកម្មរួមមាន៖
   -ការជ្រើសរើសទីកន្លែងសម្រាប់ធ្វើកសិកម្ម
   -ការជ្រើសរើសប្រភេទដី
    -ការជ្រើសរើសប្រភេទដំណាំ
   -ការរក្សាទឹកទុក
   -វិធីសាស្ត្រក្នុងការថែទាំ(ដាក់ជី, ស្រោចទឹក)
   -អត្ថប្រយោជន៍ពីការរក្សាទុកស្មៅ និងសំរាម
   -ស្វែងយល់អំពីការថែទាំ នៅពេលមានបម្រែបម្រួលអាកាសធាតុ

ចំណុចពិសេស៖ នៅពេលមានផលប៉ះពាល់ធម្មជាតិអាកាសធាតុកើតមានឡើង អាជ្ញាធរជូន  
 ដំណឹងតាមរយៈបណ្តាញសង្គមផ្សេងៗ ដើម្បីប្រាប់អំពីវិធានការទប់ស្កាត់ និងការការពារ។
 
៣-ទស្សនកិច្ចនៅសារមន្ទីរឈ្មោះ សាលារាជការុណ្យ ជំរុំខៅឡាង ខេត្តត្រាត
  -បានឃើញរូបភាព លំបាក វេទនា ជនភៀសខ្លួនរបស់កម្ពុជា ក្នុងសម័យសង្គ្រាមស៊ីវិល
   -ក្នុងចំណោមជនបង្គោលដែលមកទស្សនកិច្ចកិស្សានេះ មានម្នាក់ក៏ធ្លាប់បានភៀសខ្លួនមករស់
នៅជំរុំខៅឡាងនេះដែរ ហើយជាក់ស្តែង គឺវេទនាខ្លាំងជាងរូបភាពនេះទៀត។   

ចំណុចពិសេស៖  
   -ក្រុមជនបង្គោលទាំងអស់ បានធ្វើការប្តេជ្ញាចិត្តមិនឲ្យមានរបបនេះកើតឡើងមកលើប្រជាជន កម្ពុជាទៀតឡើយ  ដោយមិនឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ គឺនៅតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសដដែល។

ក្រុមជនបង្គោលបានសំណូមពរ និងស្នើឲ្យមានទស្សនកិច្ចសិក្សាក្រៅប្រទេសនេះ ដើម្បីស្វែងយល់ពីការអភិវឌ្ឍន៍ និងភាពជឿនលឿនរបស់ប្រទេសគេ។

ជាមួយគ្នានេះ ក្រុមជនបង្គោលបានយល់ឃើញថា «ដំណើរបំពេញទស្សនកិច្ចសិក្សារនៅក្រៅប្រទេសនេះ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនគឺ ធ្វើ ឲ្យយើងខ្ញុំទាំងអស់គ្នាបានឃើញ និងយល់ដឹងពីរការអភិវឌ្ឍន៍របស់ប្រទេសជិតខាងដូចជា៖ ការគ្រប់គ្រងឆ្នេរ បរិស្ថានតំបន់ឆ្នេរ និងកសិកម្មបែបទំនើបកម្ម និងការអភិវឌ្ឍន៍នៅតាមព្រំដែន ដើម្បីយកមកផ្សព្វផ្សាយ និងអនុវត្តតាមនៅក្នុងប្រទេសរបស់ខ្លួនឲ្យមានការរីចំរើន និងជឿនលឿនដូចប្រទេសគេ ហើយបើអាចរាជរដ្ឋាភិបាលយើងគួរដាក់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សេងៗពីគ្នា ដើម្បីឲ្យស្របទៅនឹងសក្តានុពលរបស់តំបន់នីមួយៗក្នុងប្រទេស»។

ដំណើរបំពេញទស្សនកិច្ចសិក្សានេះមានរយៈពេលសមល្មម ហើយស្របតាមកម្មវិធី ជាងនេះទៅទៀត អភិបាលខេត្ត ក៏បានផ្តាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត និងក្រើនរំលឹកដល់មន្រ្តីថ្នាក់មូលដ្ឋានទាំងអស់ ដែលបានមកទស្សនកិច្ចសិក្សានេះ ឲ្យខិតខំស្វែងយល់ឲ្យបានច្រើន ទាំងចំណេះដឹង ចំណេះធ្វើ ដើម្បីជាប្រយោជន៍ ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន ក៏ដូចជា ក្នុងប្រទេសជាតិរបស់យើងទាំងមូល៕