(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធីបតី និងគណៈប្រតិភូឡាវ បានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ ដោយឆ្ពោះទៅកាន់សណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ មកប្រទេសកម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតី បានចូលចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨៖៣៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕