(ប៉េកាំង)៖ គណ:ប្រតិភូយុវជនកម្ពុជា ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៏ការងារ ជាមួយសម្ព័នយុវជនបក្សកុមុយនីស្ដចិន នៅទីក្រុងប៉េកាំង។

ភាគីទាំងពីរបានផ្លាស់ប្ដូរបទពិសោធន៏ និងព័ត៌មានអំពីសភាពការណ៏ថ្មីៗនៃប្រទេសទាំងពីរ ជាពិសេសអំពីសភាពការណ៏ថ្មីៗ នៃស្ថានភាពយុវជនបក្សរបស់ប្រទេសទាំងពីរកម្ពុជា-ចិន។

ជាចុងក្រោយភាគីទាំងពីរ បានសន្យាបន្តគាំទ្រ និងរឹតបន្តឹងចំណងទាក់ទង មិត្តភាពរវាងយុវជនបក្សនៃប្រទេសទាំងពីរ និយាយដោយឡែក និងនិយាយជារួម ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យបានកាន់តែ រឹងមាំ និងស្ថិតស្ថេរជារៀងរហូតតទៅ៕