(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញលិខិតបដិសេធ ដោយច្រានចោលខ្លឹមសារទាំងស្រុង ក្នុងអត្ថបទព័ត៌មាន ដែលបានចុះផ្សាយដោយគេហទំព័រព័ត៌មានដើមត្នោត (DTN7) ដែលបានចុះផ្សាយថា «ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលបុរសខ្លាំងទាំង១០ ដែលមានប្រភពចំណូលច្រើនជាងគេ សម្រាប់ឆ្នាំ២០១៧»។
ក្រសួងមហាផ្ទៃចាត់ទុកថា «ខ្លឹមសារលើអត្ថបទនោះ មានចេតនាមូលបង្កាច់ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើក្រសួងក្រសួងមហផ្ទៃ និងស្ថាប័នរាជរដ្ឋាភិបាលផ្សេងទៀត ក៏ដូចជាសមាជិករាជរដ្ឋាភិបាល»។
លិខិតបដិសេធរបស់ក្រសួងមហាផ្ទៃនេះ បានបដិសេធទាំងស្រុង ហើយចាត់ទុកថា ការលើកឡើងនោះ ជាការនិយាយបំភ្លើស គ្មានការពិត បំផុសបំផុលក្នុងចេតនាទុច្ចរិត និងពុំមានមូលដ្ឋាន។
លើសពីនេះ ក្រសួងមហាផ្ទៃបានណែនាំឲ្យ គេហទំព័រដើមត្នោត គួរចុះផ្សាយព័ត៌មាន និងដំណឹងទាំងឡាយណា ដែលមានប្រភព និងតឹកតាងច្បាស់លាស់ ចៀសវាងការចុះផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ តាមការស្រមើស្រមៃ ឬការយល់សប្តិរបស់ខ្លួន ធ្វើឲ្យមតិសាធារណជន មានការភ័ន្តច្រឡំ៕
សូមអានខ្លឹមសារ លម្អិតក្នុងលិខិតបដិសេធរបស់ នាយកដ្ឋានព័ត៌មាន ដូចខាងក្រោម៖