Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យមានការចូលរួម សម្អាតទីក្រុង កាន់តែមានសោភណ្ឌភាព ដើម្បីចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត

21-02-2017 18:17

(កំពង់ស្ពឺ)៖ លោក សុខ ភា អភិបាលរង និងជាប្រធានក្រុមការងារវាយ ម្លៃទីក្រុងស្អាត ខេត្តកំពង់ស្ពឺ ដំណាងលោក វ៉ី សំណាង អភិបាលខេត្ត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដល់មន្រ្តីជំនាញ ពាក់ព័ន្ធអំពីសេចក្ដីជូនដំណឹង របស់គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ស្ដីពីការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុង និងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពីការត្រៀមរៀបចំ ទិវាជាតិទីក្រុងស្អាតលើកទី០៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍»។

ក្នុងកិច្ចប្រជុំនោះ លោក សុខ ភា បានជម្រុញឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួមសម្អាតក្រុងច្បារមន ឲ្យកាន់តែមានសោភណ្ឌភាព និងដណ្ដើមបានជ័យលាភី ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់ឆ្នាំ២០១៧នេះ៕