(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ នឹងអញ្ជើញបើកសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ នៅទីស្ដីការ​ក្រសួងមហាផ្ទៃ។

នៅក្នុងសន្និបាតនេះក៏ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត ស្នងការនគរបាល​រាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕