(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងប្រារព្ធពិធីចែកសញ្ញាបត្រ ដល់និស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១០ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១០ និងទី១១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៨ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទីព្រឹក ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក៏នឹងរៀបចំតុបតែង នៅជាន់ក្រោមនៃអាគារ PPIU សម្រាប់និស្សិតជយលាភី និងក្រុមគ្រួសារ មិត្តភ័ក្ត្រ ថតរូបសម្រាប់ជាអនុស្សាវរីយ៍នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពី០៨ព្រឹក រហូតដល់ម៉ោង១៩ល្ងាច។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០២៣ ៩៩៩ ៩០៨, ០១៦ ៥៩៦ ០១៣, ០៩៥ ៩៨១ ៥៥០, ០៧១ ៣៣៣ ៦៧៧៧៕