Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវតាមបណ្ដោយឆ្នេរសមុទ្រដំបូង នឹងលេចឡើងនៅខេត្តព្រះសីហនុ និងកោះកុង នាពេលខាងមុខ, ថ្ងៃនេះ រដ្ឋមន្ត្រី៣រូប ចុះពិនិត្យលទ្ធភាពសាងសង់

21-02-2017 14:41

(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមអ្នកជំនាញចុះត្រួតពិនិត្យ និងសិក្សាពីលទ្ធភាព នៃការសាងសង់ផ្លូវ តាមបណ្ដោយឆ្នេរសមុទ្រដំបូង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជានេះ មានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធាន។

ដើម្បីសម្រួលដល់ការរស់នៅ លើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃកម្ពុជា ទើបថ្នាក់ដឹកនាំទាំង៣រូប បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងសិក្សាតាមបណ្តោយឆ្នេរសមុទ្រ។

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងត្រួតពិនិត្យ និងសិក្សាអំពីលទ្ធភាពខាងលើ ធ្វើឡើងក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង៕