កូនទមិឡ! មុខសញ្ញាអារ-ក និងកាត់លិង្គឪពុកចិញ្ចឹមបោះចោល នៅស្រុកបាកាន កាលពីឆ្នាំ២០១៥នោះ ឥឡូវនេះសមត្ថកិច្ចចាប់បានហើយ
21-02-2017 10:15
(ពោធិ៍សាត់)៖ មុខសញ្ញាអារ-ក និងកាប់ចិញ្ច្រាំលើរាងកាយជាច្រើនកន្លែង រួចកាត់លិង្គឪពុកចិញ្ចឹមបោះចោល កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ រួចវេចបង្វិចគេចខ្លួននោះ ឥឡូវនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាក់ ហ៊ន អាយុ៧៤ឆ្នាំ ជាឪពុកចិញ្ចឹម រីឯជនដៃដល់មានឈ្មោះ ត្រឹង បូរី អាយុ២៨ឆ្នាំ ជាកូនចិញ្ចឹម រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ មានស្រុកកំណើតនៅខេត្ដព្រះវិហារ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះត្រូវបានជនដៃដល់ប្រើកាំបិតអារ-ក ដាច់បំពង់ខ្យល់ កាប់ទៅលើដើមទ្រូងរយះ២កន្លែង ចាក់ពោះធ្លាយចេញពោះរៀន និងកាត់លិង្គបោះចោល រួចជនដៃដល់បានវេចបង្វិចគេចខ្លួនបាត់រយៈពេល២ឆ្នាំ ទើបតែថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនបាន។
សេចក្តីរាយការណ៍បន្តថា មូលហេតុដែលធ្វើឲ្យជនដៃដល់ហ៊ានប្រព្រឹត្តអំពើមនុស្សឃាតដូច្នេះ ពីព្រោះជនដៃដល់តែងតែផឹកស៊ីស្រវឹង ហើយជានិច្ចជាកាល។
បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនជនដៃដល់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕