Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មានករណីឃាតកម្មសម្លាប់មនុស្ស​ច្រកស្បោង យកទៅទម្លាក់​ចោលនៅឆ្នេរសមុទ្រ ក្នុងស្រុក​ស្ទឹងហាវ, សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​រកអត្តសញ្ញាណជនរងគ្រោះ

21-02-2017 09:02

(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមាត់លូ ឆ្នេរសមុទ្រ ក្នុងក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ ប្រជាពលរដ្ឋបានប្រទះឃើញស្បោងពណ៌ខ្មៅនៅជាប់មាត់លូ ដោយមានធំក្លិនស្អុយ ហើយបានយកកាំបិតទៅវះមើល ឃើញសពមនុស្ស នៅក្នុងស្បោងនោះ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា តាមការពិនិត្យ សាកសពត្រូវបានរំដោយស្បោងកៅស៊ូ និងចងដោយខ្សែនីឡុង មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស។ បើតាមការសន្និដ្ឋានបឋម ជនរងគ្រោះ ត្រូវគេធ្វើឃាត ហើយដឹកតាមរថយន្តយកមកទម្លាក់ ចោលរយៈពេលប្រហែល១០ថ្ងៃមកហើយ។

លោកឧត្តមសេនីយ៍បន្តថា ចពោះករណីនេះ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បន្តធ្វើកោសល្យវិច្ឆយ័លើសាកសព និងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះផងដែរ៕