(ប៉េកាំង)៖ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូយុវជនកម្ពុជា ទស្សនាទីស្នាក់ការកណ្ដាលក្រុមហ៊ុន Huawei នៅក្នុងទីក្រុងប៉េកាំង។
ក្រុមហ៊ុន Huawei បានចូលមកបោះទុនវិយោគនៅប្រទេសកម្ពុជា អស់រយ:ពេល១៨ឆ្នាំមកហើយ ហើយក៏ទទួលបានជោគជ័យ គួរឲកត់សំគាល់ផងដែរ។នៅក្នុងឱកាសនោះដែរ លោកប្រធានគណ:ប្រតិភូ បានសម្ដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះភាពរីកចំរើន នៃទំនើបកម្មខាងវិស័យ បច្ចេកវិជ្ជា ICT ជាពិសេសការដែលក្រុមហ៊ុន បានរួមចំណែកយ៉ាងច្រើន ក្នុងសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។
សូមជំរាបថា លោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនថ្នាក់កណ្ដាល របស់គណបក្សប្រជាជន និង លោក ហ៊ុន ម៉ាណែត ដែលជាអនុប្រធាន បាននឹងកំពុងដឹកនាំគណ:ប្រតិភូយុវជនកម្ពុជាចំនួន២៥នាក់ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន រយ:ពេល១១ថ្ងៃ។
ដំណើរទស្សនកិច្ចនេះចាប់ពីថ្ងៃទី ១៩ខែកុម្ភ: ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៧ ដើម្បីរឹតចំណងមិត្តភាព យុវជនរបស់គណបក្សប្រជាជនកម្ពុជា និងយុវជនគណបក្សកុម្មុយនីស្តិ៍ចិន៕