Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងយល់ពីជីវប្រវត្តិប្រធានាធិបតីឡាវ ដែលនឹង​ធ្វើទស្សនកិច្ច​នៅកម្ពុជា ប៉ុន្មាន​ថ្ងៃខាងមុខ

21-02-2017 08:01

(វៀងចន្ទន៍)៖ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រមានិតឡាវ នឹងដឹកនាំគណប្រតិភូ មកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ នេះបើយោងតាម​ប្រភព​ពីក្រសួងការបរទេស។

ខាងក្រោមនេះ ជាជីវប្រវត្តិខ្លះរបស់ប្រធានាធិបតីឡាវ រូបនេះ៖
* ឈ្មោះពេញ Bounnhang Vorachith
* ប្រធានាធិបតីឡាវ៖ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដល់បច្ចុប្បន្ន
* អគ្គលេខាធិការបក្សបក្ខដិវត្តន៍ប្រជាជនឡាវ៖ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ដល់បច្ចុបន្ន
* អនុប្រធានាធិបតីឡាវ៖ ពីថ្ងៃទិ០៨ ខែមិថុនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦
* នាយករដ្ឋមន្ត្រីឡាវ៖ ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៦
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៣៨(វ័យ៧៨ឆ្នាំ)
* បក្សនយោបាយ៖ បក្ខដិវត្តន៍ប្រជាជនឡាវ

ប្រធានាធិបតីឡាវ លោក Bounnhang Vorachith ជាអ្នកនយោបាយម្នាក់ ដែលបានក្លាយជាអគ្គលេខាធិការ បក្សបក្ខដិវត្តន៍ប្រជាជនឡាវ និងជាប្រធានាធិបតី ឡាវចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ពីមុនលោកធ្លាប់ជាឧបនាយករដ្ឋមន្ត្រីឡាវពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ និងជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦។ ក្រោយមកលោកបានក្លាយជាអនុប្រធានាធិបតីពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦។

លោកបានក្លាយជាអនុប្រធានាធិបតីឡាវ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៦ នៅពេលដែលោក Bouasone Bouphavanh ត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីឡាវ។ នៅក្នុងកិច្ចប្រជុំសភាលើកទី១០ នៃបក្សបក្ខដិវត្តន៍ឡាវ លោកត្រូវបានបោះឆ្នោតដើម្បីបន្តដំណែងពីលោក Choummaly Sayasone ក្នុងនាមជាអគ្គលេខាធិការបក្សនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦៕