(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដើម្បីឲ្យសម្រេចបានគោលដៅការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្ដិធម៌ និងតម្លាភាពនោះ គឺការគ្រប់គ្រងការបោះឆ្នោត ត្រូវពឹងផ្អែកលើបណ្ដាគោលការណ៍មូលដ្ឋាន ដែលជាត្រីវិស័យចំនួន៧សំខាន់ៗ។

នេះបើយោងតាមការលើកឡើងរបស់លោក ក្នុងឱកាសរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិលើកទី៥ ដែលបានចេញផ្សាយតាមរយៈសេចក្ដីប្រកាសរបស់ គ.ជ.ប នៅថ្ងៃទី២០​ ខែកុម្ភៈនេះ ។

លោកបន្ថែមថា គោលការណ៍ទាំង៧ចំនុចនេះរួមមាន៖ ឯករាជ្យភាព អព្យាក្រឹតភាព ឬភាពមិនលំអៀង សុចរិតភាព តម្លាភាព ប្រសិទ្ធិភាព វិជ្ជាជីវៈភាព និងភាពជាអ្នកបម្រើសេវា៕

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសដូចខាងក្រោម៖